នៅថ្ងៃចន្ទ ៩កេីត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅសហគមន៍កសិកម្មសាមគ្គីអមលាំង លោក ហេង ឈុនហុី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី “ស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជា CamGAP និងនិតិវិធីចុះបញ្ជីចម្ការ” ដល់សមាជិកសហគមន៍កសិកម្មសាមគ្គីអមលាំង ខេត្តកំពង់ស្ពឺ។បណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមចំនួន ៣០នាក់។ គោលបំណងវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាព ក៏ដូចជាការផ្សព្វផ្សាយដល់សមាជិកសហគមន៍ស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា CamGAP និងនិតិវិធីចុះបញ្ជីចម្ការ។