នាថ្ងៃទី២៦-២៧ ខែកក្កដា ឆ្នាំ២០២៣ លោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនិងក្រុមការងារនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានចូលរួមអមលោកបណ្ឌិត ម៉ាក់ សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងជាប្រធានក្រុមការងារតាមវិស័យលើផលិតកម្មដំណាំរបស់អាស៊ាននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំលើកទី៣០ ក្រុមការងារតាមវិស័យលើផលិតកម្មដំណាំរបស់អាស៊ាន- THE THIRTY MEETING OF THE ASEAN SECTORAL WORKING GROUP ON CROPS (30th ASWGC) តាមប្រព័ន្ធវីដេអូពីចម្ងាយ ដែលប្រទេសព្រុយណេជាប្រធាន និងប្រទេសកម្ពុជាជាអនុប្រធាន និងមានការចូលរួមពីប្រទេសសមាជិកអាស៊ាន និងដៃគូអភិវឌ្ឍន៍មួយចំនួន។