ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ដែលដឹកនាំដោយ លោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានចូលរួមកិច្ចប្រជុំលើកទី២៥ នៃក្រុមការងារបច្ចេកទេស ស្តីពីសុខដុមនីយកម្មនៃវិធានការភូតគាមអនាម័យក្នុងអាស៊ាន-The Experts Working Group on Harmonisation of Phytosanitary Measures in ASEAN (25th EWG-PS) តាមប្រព័ន្ធវីដេអូពីចម្ងាយ ដែលប្រទេសព្រុយណេជាប្រធាន និងប្រទេសកម្ពុជាជាអនុប្រធាន និងមានការចូលរួមពីប្រទេសសមាជិកអាស៊ាន និងដៃគូអភិវឌ្ឍន៍មួយចំនួន។