ការិយាល័យលើកកម្ពស់គុណភាពនិងសុវត្ថិភាពផលិតផលកសិកម្ម៖

  •       រៀបចំកសាងផែនការ គម្រោងកម្មវិធី អភិវឌ្ឍលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម
  •       រៀបចំលិខិតបទដ្ឋានច្បាប់ក្នុងការគ្រប់គ្រងគុណភាព និងសុវត្ថិភាពផលិតកសិកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អនុសញ្ញាអន្តរជាតិ និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានា
  •       កសាងបទដ្ឋានបច្ចេកទេសសម្រាប់គ្រប់គ្រងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតកសិកម្មដោយសេវាកម្មសាធារណៈ និងឯកជន ក្នុងការលើកកម្ពស់គុណភាព ​និងសុវត្ថភាពផលិតផលកសិកម្ម ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ
  •       ផ្សព្វផ្សាយ សម្របសម្រួល និងផ្តល់សេវាកម្មប្រឹក្សាបច្ចេកទេសដល់សេវាកម្មសាធារណៈ និងឯកជន ក្នុងការអនុវត្តបទដ្ឋានបច្ចេកទេស (ការអនុវត្តកសិកម្មល្អ សរីរាង្គ និងស្តង់ដារអនុវត្តកសិកម្មពាក់ព័ន្ធផ្សេងៗទៀត)​​ ដើម្បីធានា​ និងលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម
  •       គ្រប់គ្រង និងផ្តល់សេវាកម្មត្រួតពិនិត្យ និងវាយតម្លៃលើសំណើសុំចុះបញ្ជីចម្ការ ឬកសិដ្ឋានស្របតាមស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជា និងសរីរាង្គកម្ពុជា ដល់សាធារណៈ ឬឯកជនដើម្បីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបទបញ្ញាតជាតិ និងអន្តរជាតិ អនុសញ្ញាអន្តរជាតិ និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានា
  •       រៀបចំស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផលដំណាំ ដើម្បីធានាលើកកម្ពស់គុណភាពសុវត្ថិភាពនិងបង្កើនភាពជឿជាក់ដល់អ្នកបរិភោគ និងទីផ្សារ ដោយសហការជាមួយនាយកដ្ឋានពាក់ព័ន្ធ
  •       គ្រប់គ្រង តាមដាន និងប្រមូលត្រឡប់ផលិតផលកសិកម្មដោយប្រើប្រាស់ប្រព័ន្ធធានាគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មដោយសហការជាមួយសេវាកម្មសាធារណៈ និងឯកជនដើម្បីបង្កើនភាពជឿជាក់ដល់អ្នកបរិភោគ និងទីផ្សារជាតិ និងនាំចេញ
  •       តាមដាន ស្រាវជ្រាវ និងវាយតម្លៃលើការអនុវត្តច្បាប់គតិយុត្ត និងបទដ្ឋានបច្ចេកទេសរបស់សេវាកម្មសាធារណៈ និងឯកជន ដើម្បីផ្តល់ ឬលុបចោលនូវការទទួលស្គាល់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម
  •       សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្តីពីសកម្មភាពនិងលទ្ធផលការងារ​របស់ការិយាល័យ
  •       ទទួលភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឱ្យ។