ការិយាល័យរដ្ឋបាល ផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ៖
- សម្របសម្រួលរាល់សកម្មភាពការងាររដ្ឋបាល
- គ្រប់គ្រង និងចរាចរឯកសាររដ្ឋបាលរាល់សកម្មភាពការងាររដ្ឋបាល និងការងារសង្គម
- ធានាប្រសិទ្ធភាពសុវត្ថិភាពរដ្ឋបាល និងការងារពិធីការ
- ផ្តល់ការផ្គត់ផ្គង់សម្ភារ និងការដឹកជញ្ជូន ដែលគាំទ្រដល់ប្រសិទ្ធភាពការងាររបស់នាយកដ្ឋាន
- ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យក្នុងនាយកដ្ឋាន
- គ្រប់គ្រងសំណុំឯកសារជីវប្រវត្តិ និងស្ថិតិក្របខណ្ឌមន្ត្រីរាជការ
- សម្របសម្រួលរៀបចំបែបបទរដ្ឋបាល និងឯកសារផ្សេងៗ សម្រាប់ការបណ្តុះបណ្តាលមន្រ្តីឬទស្សនកិច្ចសិក្សាក្នុងនិងក្រៅប្រទេស
- រៀបចំឯកសារបៀវត្សពលកម្ម ប្រាក់កម្រៃ និងរបបឧបត្ថម្ភ ដោយសហការជាមួយនាយកដ្ឋានរដ្ឋបាលផែនការ គណនេយ្យ និងសហប្រតិបត្តិការអន្តរជាតិ
- លើកសំណើសុំការផ្ទេរ ដំឡើងឋានៈ លើកសរសើរ ដាក់វិន័យ ឬកែសម្រួលរចនាសម្ព័ន្ធតាមស្ថានភាពជាក់ស្តែង
- រៀបចំកសាងផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាពក្នុងការស្រាវជ្រាវ និងអភិវឌ្ឍការពារដំណាំអនាម័យនិងភូតគាមអនាម័យរយៈពេលខ្លី មធ្យម និងវែង កសាងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់នាយកដ្ឋាន
- រៀបចំ កសាងកម្មវិធីវិនិយោគសាធារណៈនិងឯកជន ក្នុងផ្នែកការពារដំណាំអនាម័យនិងភូតគាមអនាម័យ
- ប្រមូលព័ត៌មាន ទិន្នន័យ និងស្ថិតិការពារដំណាំអនាម័យនិងភូតគាមអនាម័យ
- សហការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍរបស់នាយកដ្ឋាននិងធ្វើរបាយការណ៍
- ធ្វើរបាយការណ៍ទូទាត់ថវិកាចំណូល ចំណាយ ក្នុងការអនុវត្តថវិការដ្ឋនិងគម្រោងផ្សេងៗរបស់នាយកដ្ឋាន
- រៀបចំ និងគ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ បញ្ជីសារពើភ័ណ្ណ ទ្រព្យសម្បត្តិ និងសម្ភារ បរិក្ខាររបស់នាយកដ្ឋាន
- គ្រប់គ្រងសន្និធិ និងបែងចែកសម្ភារ បរិក្ខារ ប្រេងឥន្ធនៈរបស់នាយកដ្ឋាន
- ធ្វើទំនាក់ទំនងសម្របសម្រួល ផ្លាស់ប្តូរព័ត៌មាន ការងារសហប្រតិបត្តិការជាមួយអង្គការជាតិ អន្តរជាតិផ្នែកឯកជន និងដៃគូអភិវឌ្ឍនានា
- សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាពនិងលទ្ធផលការងារ របស់នាយកដ្ឋាន ដោយធ្វើការបូកសរុបរបាយការណ៍និងការងារផ្សេងៗពីបណ្តាការិយាល័យចំណុះនាយកដ្ឋាន
- ទទួលភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋានប្រគល់ឱ្យ ។